ចំនួនអ្នកអត់ការងារធ្វើនៅក្នុងប្រទេសបារាំង នៅតែបន្តកើនឡើង

អត្រានៃចំនួនអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសបារាំង នាត្រីមាសទីបីឆ្នាំនេះគឺបានកើនឡើងរហូតដល់ 7.4% ខណៈដែលក្រុមអ្នកវិភាគបានប៉ានប្រមាណថា ចំនួននេះវានឹងកើនឡើងបន្តទៀត។

តាមដានយើងតាមរយៈ Telegram CPN Daily

 កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា euronews  បានសរសេរថា និកម្មភាពរបស់ជនជាតិបារាំងគឺបានកើនឡើងពី ចន្លោះពី 35,000 ទៅ 2,3 លាននាក់ ដោយយើងគិតត្រឹមត្រីមាសទីបីនៃឆ្នាំ 2024 ហើយក្នុងនោះផងដែរ គឺមានយុវជនដែលលមានអាយុចន្លោះពី 18 ទៅ 24 ឆ្នាំ ភាពគ្មានការងាររបស់ពួកគេគឺមានច្រើនជាង19.7% ឯណោះ។

ក្នុងត្រីមាសទីបីនេះដដែល ប្រសិនបើយើងនិយាយអំពីអត្រានៃមនុស្សដែលគ្មានការងារធ្វើសម្រាប់មនុស្សដែលមានអាយុចន្លោះពី 25 ទៅ 49 ឆ្នាំវិញ គឺវាបានថយចុះមកត្រឹម 6.6% គឺវាបានធ្លាក់ចុះប្រហែលជា 0.1% ដោយធៀបទៅនឹងត្រីមាសទីពីរ នៃឆ្នាំ 2024។ 

ទន្ទឹមនឹងនោះ ចំពោះអត្រាគ្មានការងារធ្វើសម្រាប់មនុស្សដែលមានអាយុចាប់ពី 50 ឆ្នាំឡើង INSEE France បាននិយាយប្រាប់ euronews ថា  ចំនួនគឺបានថយចុះពី 7.6% គឺមកនៅត្រឹម 0.3% ។ 

INSEE បានឲ្យដឹងបន្តថា ភាគរយនៃស្ត្រីដែលគ្មានការងារនៅក្នុងប្រទេសបារាំងគឺបានធ្លាក់ចុះ0.2% ឬស្មើរនឹង 7.2% ខណៈដែលចំនួនខាងបុរសបានកើនឡើងប្រមាណជា0.3% ឬស្មើរនឹង 7.6%។ 

ខាង euronews បានសន្មត់ថា អត្រានិកម្មភាពនៅក្នុងប្រទេសបារាំងនាឆ្នាំ 2024 នេះគឺបានកើនឡើងពី 0.3% ទៅ 74.8% ។ 

scroll to top