ប្រាក់បាតថៃបានក្លាយទៅជារូបិប័ណ្ណមួយប្រភេទដែលក្រុមអ្នកជំនាញសេដ្ឋកិច្ចបានទស្សទាយថា លុយបាតនឹងក្លាយជារូបិប័ណ្ណមួយដែលងាយរងគ្រោះបំផុតនៅក្នុងអាស៊ី។
ការវិលត្រឡប់មកកាន់សេតវិមានម្តងទៀតរបស់លោក Donald Trump គឺត្រូវបានក្រុមអ្នកជំនាញរបស់ Bloomberg កាលពីថ្ងៃទី 13 ខែវិច្ឆិកា បានសរសេររៀបរាប់ថា ប្រាក់បាតហាក់ដូចជាមានហានិភ័យជាងគេនៅក្នុងអាស៊ី។
យ៉ាងណាមិញ បន្ទាប់ពីប្រាក់បាទ ក្នុងគេសង្កេតឃើញថាប្រាក់យ័ន ក៏ដូជារូបិយប័ណ្ណផ្សេងទៀតដែលមានតម្លៃខ្លាំងនៅក្នុងអាស៊ីវាអាចនឹងធ្លាក់ចុះដូចគ្នា ប្រសិនបើប្រាក់ដុល្លារកាន់តែរឹងមាំ។ នៅក្នុងគោលនយោបាយរបស់លោក Trump គឺលោកចង់ជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក នាពេលនោះប្រាកដណាស់ប្រតិកម្មនៅក្នុងទីផ្សារដំបូងគេនៅក្នុងពិភពលោក គឺអាមេរិកនឹងបង្ហាញឲ្យពិភពលោកបានដឹងថា រាល់ប្រទេសទាំងឡាយណាដែលពឹងផ្អែកទៅលើពាណិជ្ជកម្មជាពិសេសនោះគឺពួកគេនិងក្លាយជាអ្នកដែលងាយរងគ្រោះខ្លាំងជាងគេ។
ប្រាក់ចំណូលដែលបានមកការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកគឺអាចនឹងធ្លាក់ចុះ គឺនៅពេលដែលលោក Trump ចាប់ផ្តើមរឹតបន្តឹងទៅលើការនាំចូល។ Bloomberg បានបង្ហាញថា ការធ្វើណាណិជ្ជកម្មរបស់ប្រទេសថៃគឺមានចំនួនរហូតដល់ទៅ 129% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន នេះបើយោងតាមទិន្នន័យពីធនាគារពិភពលោក។
ថៃបានទទួលបាននូវការសហការខាងផ្នែកពាណិជ្ជកម្មពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេចំនួនពីរ នោះគឺ ចិន និងសហរដ្ឋអាមេរិក ហើយការចេញទៅកាន់ប្រទេសខាងលើនេះទៀតសោតគឺវាទំហំស្មើរនឹងមួយភាគបីនៃការនាំចេញសរុបរបស់ខ្លួនឯណោះ។