ចិនបានតាំងបង្ហាញអាវុធទំនើបៗរបស់ខ្លួនជាសាធារណៈ ដើម្បីបង្អួតពីសមត្ថផលរបស់ទីក្រុងប៉េកាំងនាឆ្នាំ 2024។ J-35A វាគឺជាយន្តហោះបំបាំងកាយទី2 របស់ចិន បន្ទាប់ពីប្រទេសមួយនេះបានសាងសង់យន្តហោះ J-20 ដោយជោគជ័យកាលពីឆ្នាំ 2017។
J-35A វាត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា វាគឺជាយន្តហោះចម្បាំងមួយដែលមេដឹកនាំទីក្រុងប៉េកាំង បានព្យាយាមបង្កើតឡើង ដើម្បីទៅប្រកួតប្រជែងជាមួយនឹងសមត្ថភាពយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក។
បើយោងតាមការរៀបរាប់ពីអ្នកសង្កេតការណ៍របស់ CNN កាលពីថ្ងៃទី 19 ខែវិឆ្ឆិកា ពួកគេបានធ្វើកំណត់សម្គាល់ថា យន្តហោះបំបាំងកាយរបស់ប្រទេសទាំងពីរខាងលើ គឺមានរូបរាងស្រដៀង ដែលធ្វើឲ្យអ្នកទៅទស្សនាដោយផ្ទាល់ពិបាកនិងធ្វើការបែងចែក។
ប៉ុន្តែបើទោះជាមានការរិៈគន់ពីមហាលជនយ៉ាងនេះក្តី ខាងអ្នកជំនាញរបស់ចិនបានឆ្លើយតបវិញថា F-35 របស់សហរដ្ឋអាមេរិក គឺដើរដោយម៉ាស៊ីន turbofan តែមួយគត់ ផ្ទុយទៅវិញ J-35A របស់ចិនវាបានបំពាក់ម៉ាស៊ីនចំនួនពីរដែលដំណើការដោយស្វ័យប្រវត្តិ។ J-35A មិនមែនគ្រាន់តែជាយន្តដែលមានល្បឿនលឿនជាងសម្លេងតែមួយមុខនោះទេ តែវាថែមទាំងអាចផ្ទុកគ្រាប់រំសេវជាច្រើនប្រភេទនៅក្នុងច្រកដាក់អាវុធខាងក្នុង មិនត្រឹមតែប៉ុណ្ណោះ J-35A វាក៏មានកន្លែងមួយផ្សេងទៀតសម្រាប់ដាក់កាំជ្រួច Cruise យ៉ាងធំទូលាយថែមទៀតផង។