តុលាការសហព័ន្ធញូវយ៉កបាននិយាយកាលពីថ្ងៃពុធនេះថា លោក Gautam Adani ដែលជាប្រធាន ក្រុមហ៊ុន Adani Group របស់ប្រទេសឥណ្ឌា ហើយក៏ជាមហាសេដ្ឋីមួយក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោករូបនេះ ត្រូវបាន តុលាការសហព័ន្ធញូវយ៉កចោទប្រកាន់ថា គាត់នឹងបុរស 7 នាក់ផ្សេងទៀតមានជាប់ទាក់ទងការក្លែងបន្លំ និងរៀបគម្រោងសូកប៉ាន់ដ៏ធំថែមទៀតផង។
មហាសេដ្ឋីជនជាតិឥណ្ឌាដែលមានវ័យ 62 ឆ្នាំរូបនេះ ត្រូវបានគេចោទប្រកាន់ពីបទបំភាន់អ្នកវិនិយោគអាមេរិក និងអន្តរជាតិអំពីការអនុលោមតាមក្រុមហ៊ុនរបស់ពួកគេជាមួយនឹងការប្រឆាំងអំពើពុករលួយ ខណៈដែលពួកគេបានរៃអង្គាសប្រាក់បានជាង 3 ពាន់លានដុល្លារដើម្បីធ្វើជាថ្នូរនៃការធ្វើកិច្ចសន្យាស្តីការវិនិយោគលើថាមពលនៅក្រុមហ៊ុនរបស់ខ្លួន។
គួរបញ្ជាក់ថា លោក Gautam Adani បានរងនូវការចោទប្រកាន់ចំនួនប្រាំពីតុលាការស្រុកអាមេរិក។ ហើយចំពោះអ្វីដែលបង្ហាញឲ្យឃើញថាជាការក្លែងបន្លំនោះរួមមាន ការបញ្ឆោតដោយប្រឌិតឡើងជាសម្ភារៈ បន្ទាប់មកគាត់ក៏លុបចោលនូវសេចក្តីថ្លែងការណ៍របស់ខ្លួនដែលទាក់ទងនឹងការចេញមូលបត្របំណុល ពោលគឺការប្រមូល និងបង្កើនទុនពីក្រុមអ្នកវិនិយោគដោយបង្ហាញពីផែនការនៃការផលិតថាមពលពន្លឺព្រះអាទិត្យ។
ប្រភព CNBC ថ្ងៃពុធ ទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤។