មហាសេដ្ឋីនៅអារ៉ាប់រួមកាន់តែកើនឡើង ស្របពេលដែលចំនួនមហាលសេដ្ឋីនៅអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ

ចំនួនមហាសេដ្ឋីនៅក្នុងអារ៉ាប់រួម (UAE) បានកើនឡើង ខណៈដែលចំនួនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាន់តែធ្លាក់ចុះ។ 

តាមដានយើងតាមរយៈ Telegram CPN Daily

AGBI បានចុះផ្សាយកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា នេះថា ក្រុមមហាសេដ្ឋីប្រមាណ 48 នាក់បានទៅរស់នៅក្នុង UAE កាលពីឆ្នាំ 2023 ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង 205 ពាន់លានដុល្លារ ដែលជាចំនួនកើនឡើងប្រហែលជា 7 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្ទុយទៅវិញនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសជិតខាង បែរជាធ្លាក់មកនៅលេខរៀងទី 11 ក្នុងបញ្ជីប្រទេសដែលមានមហាសេដ្ឋីច្រើនទៅវិញ។

គួរបញ្ជាក់ថា មជ្ឈិមបូព៌ាវាគឺជាតំបន់មួយដែលត្រូវបានមើលឃើញថា វាគឺជាមជ្ឈមណ្ឌលដែលសក្តិសមបំផុតសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិរស់នៅ ហើយបើទោះបីជានៅទីនោះមានការប៉ះទង្គិចគ្នា ដែលបង្ករឡើងយដោយអ៊ីស្រាអែលក៏ដោយ។

បើយោងតាមការរៀបរាប់ពីអ្នកយកការណ៍របស់ AGBI បានឲ្យដឹងបន្ថែមថា មូលហេតុចម្បងដែលធ្វើឲ្យអារ៉ាប៊ីសាអូឌីត បានថយចុះនៃចំនួនអ្នកមានទ្រព្យសម្បត្តិនោះ ដោយសារតែប្រទេសមួយនេះកំពុងប្រឈមមុខនឹងកំណើនយឺត (ការប្រមូលប្រេងបានធ្លាក់ចុះ) ហើយជាពិសេសជាងនេះទៅទៀតនោះ ក៏ព្រោះតែព្រះរាជទាយាទរបស់ប្រទេសទ្រង់បានចំនាយដំបូងក្នុងការធ្វើកំណែទម្រង់ប្រទេសខ្ពស់ពេក ហើយវាគឺជាការចំណាយក្នុងរយៈពេលវែងថែមទៀតផង។

គួររំលឹកថា ប្រទេសអារ៉ាប់រួម (UAE) បានរក្សាតំណែងរបស់ខ្លួនក្នុងនាមជាប្រទេសពេញនិយមបំផុតទី 15 សម្រាប់ក្រុមមហាសេដ្ឋីទូទាំងពិភពលោកចង់ទៅរស់នៅ។ ម្យ៉ាងទៀតប្រទេសមួយនេះបានទទួលចំណាត់ថ្នាក់មួយនេះចំនួនពីរឆ្នាំជាប់ៗគ្នាថែមទៀតផង។

scroll to top