ខណៈដែលភាពតានតឹងកាន់តែខ្លាំងឡើងៗជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ ក្នុងសប្តាហ៍នេះ ទីក្រុងតេអេរ៉ុងនិងបើកកិច្ចចចារដ៏ធំមួយ ដោយជួបជាមួយនឹងមន្ត្រីដែលមកពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។
កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយប្រាប់ aljazeera ថា កិច្ចប្រជុំនឹងលើកឡើងពីបញ្ហាក្នុងតំបន់ និងអន្តរជាតិជាច្រើន រួមទាំងបញ្ហាប៉ាឡេស្ទីន លីបង់ ក៏ដូចជាបញ្ហានុយក្លេអ៊ែរជាដើម ។
គួរបញ្ជាក់ កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ គឺដោយសារតែសហភាពអឺរ៉ុប បានទទួលពត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសអ៊ីរ៉ង់បានសម្រេចនូវការផលិតថាមពលថ្មី ដែលស្តីពី ម៉ាស៊ីនរំកិលថ្មី និងទំនើបជាងមុនធ្វេដង។ អ៊ីរ៉ុងបានរកឃើញនូវបច្ចេកវិទ្យាចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឱ្យក្លាយទៅជាឧស្ម័នបានដោយជោគជ័យ ហើយសារធាតុនោះទៀតសោតវាត្រូវបានគេដឹងថា វាគឺប្រភពថាមពលបរមាណូថ្មីរបស់ប្រទេសអ៊ីរ៉ង់ មានន័យថា វាគឺជាសមាសធាតុមួយដែលអាចជួយបង្កើនសមត្ថភាព និងល្បឿនរបស់ម៉ាស៊ីន ។
អ៊ីរ៉ង់បាន ចាប់ផ្តើមអនុវត្តវិធានការត្រៀមខ្លួន ដើម្បីបិទឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលសម្បូរសារធាតុអ៊ុយរ៉ានីញ៉ូមខ្ពស់។ បើយោងតាមរបាយការណ៍លេចធ្លាយពី IAEA បានរកឃើញទៀតថា អ៊ីរ៉ង់បានផលិតម៉ាស៊ីនប្រភេទថ្មីមួយនោះបានប្រហែលជា 90 ភាគរយនៃល្បឿនដែលពួកគេចង់បាន។ ប្រភពមួយនេះបាននិយាយទៀតថា ប្រសិនបើល្បឿននៃការបាញ់នោះកាន់តែឆ្ងាយ ពិភពលោកនិងកាន់តែមានហានិភ័យពីគម្រាមកំហែងនុយក្លេអ៊ែរកាន់តែខ្លាំង។