បន្ទាប់ពីឌូបៃបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយម តែវាក៏បានបន្សល់ទុកនៅកំណត់ត្រានៃការមកដល់របស់ជនអន្តោប្រវេសន៍។ ថ្វីត្បិតតែអចលនទ្រព្យនៅក្នុងទីក្រុងឌូបៃបានចូលទៅបំបែកកំណត់ត្រាលក់ដាច់ជាងគេបំផុតនៅក្នុងពិភពលោក តែវាក៏ក្លាយទៅជាទីកន្លែងដែលពិភពលោកមើលឃើញថា មនុស្សកាន់តែច្រើនបរិយាកាសកាន់តែអាប់អួល។
នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយរដ្ឋ Emirates បានរាយការណ៍ពីប្រាក់ចំណេញខ្ពស់បំផុត តែអ្នកដែលទៅរស់នៅទីនោះកំពុងសម្តែងការអន់ចិត្តរបស់ខ្លួន ចំពោះអាកាសធាតុដែលមានតែក្តៅ គឺរស់នៅជាមួយព្រះអាទិត្យពេញមួយឆ្នាំនៃ UAE ។
ការមកដល់នៃគ្រួសារអ្នកមានទ្រព្យសម្បត្តិជាបន្តបន្ទាប់ វាក៏ក្លាយទៅជាភាពតានតឹងសម្រាប់ប្រជាជនដែលរស់នៅអចិន្ត្រៃក្នុងតំបន់ទៅវិញ។
នៅពេលនេះចរាចរណ៍នៅក្នុងឌូបៃគឺកាន់តែអាក្រក់ជាងពេលណាៗទាំងអស់។ តម្លៃលំនៅឋាននៅតែបន្តឡើងថ្លៃ បើទោះជាគម្រោងអចលនទ្រព្យថ្មីត្រូវបានប្រកាសស្ទើររាល់ថ្ងៃក៏ដោយ។ អ្នកដែលទិញបានទីតាំងល្អ គឺមានតែអ្នកមានស្តុកស្តុម ឬក៏ជាជនបរទេសដែលមានលុយច្រើនសន្ធឹកសន្ធាប់ ជាការពិតវាពិតជាល្អសម្រាប់សេដ្ឋកិច្ច តែវាក៏បង្កឱ្យមានការរិៈគន់ និងព្រួយបារម្ភចំពោះប្រជាជនដែលមានដើមកំណើតនៅទីនោះផងដែរ។
