ប្រទេស Uzbekistan បានក្លាយទៅជាតារាមួយដួងដែលកំពុងតែរះនៅអាស៊ីកណ្តាល ព្រោះថារដ្ឋាភិបាលប្រទេសមួយនេះបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទៅលើការអប់រំ និងភាពជាអ្នកដឹកនាំអន្តរជាតិ។ ប្រធានាធិបតី Uzbekistan លោក Shavkat Mirziyoyev បានកំណត់យុទ្ធសាស្ត្រក្នុងឆ្នាំ 2030 ថា ប្រទេសរបស់លោកត្រូវតែមានសរស្តម្ភជាស្នូលយ៉ាងតិចចំនួនប្រាំ៖ ទីមួយគឺនិរន្តរភាពបរិស្ថាន កំណែទម្រង់រដ្ឋបាលសាធារណៈ ការផ្លាស់ប្តូរសង្គម សុវត្ថិភាពជាតិ និងទស្សនវិស័យដែលផ្តោតលើអនាគត។
គួរបញ្ជាក់ថា Uzbekistan គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅអាស៊ីកណ្តាល ហើយក៏ជាប្រទេសមួយដែលគ្មានផ្លូវគោកនោះដែរ។ Uzbekistan គឺជាផ្នែកមួយនៃប្រទេសតួគី ដែលផ្តើមចេញពីសមាជិកនៃអង្គការរដ្ឋតួកគី។
យ៉ាងណាមិញ ប្រសិនបើយើងងាកមកមើលផលិតផលក្នុងស្រុកសរុបរបស់ Uzbekistan វិញគឺមានមិនតិចជាង100 ពាន់លានដុល្លារនោះ តែបើនិយាយពីការនាំចេញវិញនោះគឺច្រើនជាង 24 ពាន់លានដុល្លារទៅទៀត។ Uzbekistan គឺជាប្រទេសមួយដែលមានទុនបំរ៉ុងជាមាស និងរូបិយប័ណ្ណបរទេសច្រើនជាង 38 ពាន់លានអឺរ៉ូឯណោះ ហេតុដូច្នេះហើយទើបប្រទេសនេះបាន អាចពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួនជាដៃគូអន្តរជាតិដ៏គួរឲ្យភ្ញាក់ផ្អើរបំផុត រហូតដល់គេចាត់ទុកប្រទេស Uzbekistan ថា ជាផ្កាយដ៏ចែងចាំងក្នុងអាស៊ីកណ្តាល។
