អ្នកណាៗក៏ចង់ទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លាដែរ ប៉ុន្តែតើអ្វីទៅជាស្បែកដែលមានសុខភាពល្អ? មានន័យថាមានស្បែកភ្លឺ ឬមានស្បែកស្អាត? និយមន័យនៃស្បែកដែលមានសុខភាពល្អអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ការយល់ដឹងអំពីស្បែក
ដំបូងយើងត្រូវយល់ពីស្បែករបស់យើង៖ស្រទាប់នៃស្បែកនិងប្រភេទ គឺមានបីស្រទាប់នៃជាលិកា; epidermis, dermis, និង hypodermis ហើយពួកវានីមួយៗមានតួនាទីសំខាន់ផ្សេងៗគ្នា។ ស្រទាប់ទាំងនេះការពារស្បែករបស់យើងពីធូលីដី និងវត្ថុបង្កគ្រោះថ្នាក់ផ្សេងៗ។ ការខូចខាតណាមួយនៃជាលិកាទាំងនេះអាចនាំឱ្យស្បែកខូច។
ដំបូងត្រូវថែររក្សាសំណើមរបស់ស្បែក
ជាតិសំណើមគឺពិតជាមានសារៈសំខាន់សម្រាប់ស្បែកដើម្បីចាក់សោសំណើម និងការពារភាពស្ងួត។ ជាតិសំណើមដែលមានធាតុផ្សំធម្មជាតិដូចជាវីតាមីន និងប្រេងសំខាន់ៗដូចជា ដើមតែ វីតាមីនអ៊ី គឺល្អបំផុត។
ទោះបីជាអ្នកមានស្បែកខ្លាញ់ ក៏ត្រូវការជាតិសំណើមផងដែរ សូមកំមើលរំលងវាអាចបំផ្លាញស្បែកយើងនាពេលអនាគត។ ស្បែករបស់យើងឆ្លងកាត់ភាពតានតឹងជាច្រើន ដូចជាការបំពុល និងការប៉ះពាល់នឹងកាំរស្មីយូវី ហើយវាត្រូវការការថែទាំវិញយ៉ាងត្រឹមត្រូវ។
ការប្រើក្រែមផ្តល់សំណើ វាគ្រាន់តែជាការព្យាបាលខាងក្រៅតែប៉ុណ្ណោះ។ ការថែទាំខាងក្នុងដោយទទួលទាន ទឹកគឺចាំបាច់សម្រាប់ស្បែករបស់ ។ ទឹកជួយឱ្យរាងកាយរបស់យើងរក្សាជាតិទឹក រក្សាស្បែកឱ្យរស់រវើក និងមានសុខភាពល្អ។
វិធីបញ្ឈប់ភាពចាស់នៃស្បែក
ប្រូតេអ៊ីនដូចជា collagen និង elastin ជួយរក្សាភាពក្មេងជាងវ័យនៃស្បែករបស់យើង។ ការថយចុះនៃការផលិតកូឡាជែនក្នុងវ័យចាស់គឺជារឿងធម្មតា វានឹងនាំឱ្យស្បែកយើងខ្មៅស្រអាប់ និងជ្រីវជ្រួញ។ សារធាតុផ្សំដូចជា វីតាមីន C សារធាតុ Retinol និងឡេការពារកម្តៅថ្ងៃ ត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្តថាមានប្រសិទ្ធភាពក្នុងការពន្យឺតដំណើរការនៃភាពចា អាចជួយកាត់បន្ថយភាពចាស់ និងស្នាមជ្រួញក្នុងកម្រិតមួយចំនួនប៉ុណ្ណោះ។
ការថែរក្សារបបអាហារដែលមានសុខភាពល្អ និងអាហាររូបត្ថម្ភបានត្រឹមត្រូវទើបជាការចាំបាច់សម្រាប់ស្បែកឲ្យមានសុខភាពល្អ និងរលោងផងដែរ។ ការទទួលទានបន្លែ និងផ្លែឈើ និងវីតាមីនចម្រុះមួយចំនួនអាចជួយរក្សាស្បែកឱ្យក្មេងជាងវ័យពីខាងក្នុង។