មានការសិក្សាមួយដោយក្រុមអ្នកវិទ្យាសាស្ត្រ៖ មនុស្សជាច្រើនបានត្អូញត្អែរថា ពួកគេតែងតែឈឺក្បាល បន្ទាប់ពីទទួលទានស្រាក្រហម។
បើយោងតាមការសិក្សារបស់លោក Morris Levin សាស្ត្រាចារ្យផ្នែកសរសៃប្រសាទ និងជានាយកមជ្ឈមណ្ឌលឈឺក្បាលនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ បាន និយាយថា មានមនុស្សប្រហែលជារាប់លាននាក់ ឬក៏ច្រើនជាងនេះ គឺបានទទួលរងនូវការឈឺក្បាល បន្ទាប់ពីពួកគេបានផឹកគ្រឿងស្រវឹងតួរយ៉ាងដូចជាស្រាក្រហមជាដើម។
បើយោងតាមការរៀបរាប់ពីលោកវិជ្ជបណ្ឌិត Chia-Chun Chiang អ្នកឯកទេសខាងជំងឺឈឺក្បាល និងជាជំនួយការសាស្រ្តាចារ្យផ្នែកសរសៃប្រសាទនៅ Mayo Clinic បាននិយាយថា ការសិក្សារបស់ពួកគេកន្លងមកដែលផ្តោតពិសេសទៅលើមនុស្សដែលមានជំងឺឈឺក្បាលប្រកាំងប្រមាណ 2,200 នាក់ យើងបានរកឃើញថា 1 ក្នុងចំណោម 3 នាក់ គឺមានជំងឺមួយនេះបន្ទាប់ពីពួកគេបានទទួលទានស្រាបៀ ដែលស្មើនឹង ២៨ ភាគរយ ប៉ុន្តែមនុស្ស78 ភាគរយផ្សេងទៀត គឺកើតឡើងបន្ទាប់ពីពួកគេបានទទួលទានស្រាក្រហមទៅវិញ។
អ្នកជំនាញបានបង្ហាញពីសម្មតិកម្មមួយចំនួនបន្ថែមពីលើតួរលេខខាងលើទៀតថា នៅក្នុងស្រាក្រហមអាចនាំឱ្យយើងឈឺក្បាលវាគឺជារឿងពិត ប៉ុន្តែចំពោះមូលហេតុនៃសារធាតុបង្ករ ក្រុមអ្នកជំនាញក៏មិនអាចស្វែងរកអំណះអំណាងណាមួយឲ្យបានច្បាស់លាស់នៅឡើយ។
ដោយក្នុងនោះ លោក Aaron White ទីប្រឹក្សាវិទ្យាសាស្ត្រជាន់ខ្ពស់របស់នាយកវិទ្យាស្ថានជាតិស្តីពីការប្រើប្រាស់គ្រឿងស្រវឹង និងការសេពគ្រឿងស្រវឹងបាន និយាយថា “របៀបដែលគ្រឿងស្រវឹងបង្កឱ្យមានការឈឺក្បាល នាពេលនេះវាគ្រាន់តែជាសំនួរមួយ ដែលយើងមិនទាន់អាចស្វែងរកចម្លើយឲ្យបានក្បោះក្បាយនោះទែ។
តែបើទោះជាយ៉ាងណាក៏ដោយចំពោះអង់ស៊ីម និងថ្លើមគឺវាមានទួនាទីទៅបំប្លែងជាតិអាល់កុល ឬអេតាណុល (អាសេតាល់ដេអ៊ីត) ដែលជាសារធាតុពុលដោយស្វ័យប្រវត្តិក៏ពិតមែន។ ប៉ុន្តែនៅពេលដែល acetaldehyde មិនត្រូវបានបំបែកឱ្យបានត្រឹមត្រូវ វាអាចបង្ករឲ្យមានប្រតិកម្មអាកុល ហើយសារធាតុនេះហើយដែលជាអ្នករួមចំណែកនៃការឈឺក្បាល។ ដោយផ្អែកលើមូលហេតុទាំងអស់នោះហើយ ទើបអ្នកស្រាវជ្រាវបាននិយាយថា អាសេតាល់ដេអ៊ីតដែលស្ថិតក្នុងស្រាក្រហម ក៏អាចបង្កឱ្យឈឺក្បាលបានដែរ។
តើមានអ្វីទៀតដែលអ្នកគួរដឹង៖
មនុស្ស រួមទាំងអ្នកដែលមានដើមកំណើតអាស៊ីជាច្រើននាក់ ដែលខ្វះអង់ស៊ីម ដែលជាអ្នកមានទួនាទីទៅបំបែកអាសេតាល់ដេអ៊ីត អ្នកគួរតែជៀសវាងគ្រឿងស្រវឹង រួមទាំងស្រាក្រហមផងដែរ តែក៏មិនមែនសម្រាប់តែអ្នកមានជំងឺនោះទេ គឺសូម្បីអ្នកដែលឈឺក្បាលម្តងម្កាល ក៏សូមជៀសវៀងការទទួលនូវគ្រឿងស្រវឹងគ្រប់ប្រភេទ បើទោះជាស្រាក្រហម។
ការស្នើឲ្យមានការជៀសវាងនេះ គឺដោយសារតែក្រុមអ្នកស្រាវជ្រាវបានរកឃើញរួចហើយថា ការថយចុះនៃអង់ស៊ីម ការអន់ថយនូវសមត្ថភាពថ្លើម វាសុទ្ធសឹងតែបង្ករឡើងដោយសាការទទួលទានគ្រឿងស្រវឹង។