ចំនួនអ្នកគេងមិនលក់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺកាន់តែមានការកើនឡើង

ចំនួននៃអ្នកដែលគេងមិនលក់គឺចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែទន្ទឹមនឹងនោះអ្នកលក់សម្ភារៈសម្រាប់បន្ទប់គេង និងអាហារបំប៉នបែជាកាន់តែមានទីផ្សាទៅវិញ។ បើយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Korean times បានឲ្យដឹងថា ពួកគេបានចាប់អារម្មណ៍ទៅលើការបញ្ជារទិញពីប្រជាពលរដ្ឋរបស់ខ្លួនទៅលើសម្ភារៈក្នុងផ្ទះគួរឲ្យកត់សម្គាល់ ហើយជាពិសេសនោះគឺ ពូក ភួយ និងខ្នើយខ្លាំងជាងគេ។ តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យអ្នកទាំងនោះព្យាយាមសន្សំសំចៃលើការទិញទំនិញប្រណិត តែបែរជាជំនួសដោយសម្ភារៈបន្ទប់គេងទៅវិញ?

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការធ្វើសម្ភាសន៍ដោយផ្ទាល់ជាមួយនិងនារីម្នាក់ ដែលកំពុងតែទិញពូក ក៏ដូចជាខ្នើយដែលមានតម្លៃថ្លៃនាងបាននិយាយប្រាប់ កាសែតkorean times ថា នាងមានឈ្មោះថា Kim Eh-ra នាងគឺជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ហើយបច្ចុប្បន្ននាងមានវ័យជាង 30 ឆ្នាំហើយ នាងបាននិយាយថា ជារៀងរាល់ខែ នាងតែងតែចំណាយប្រាក់ខែរបស់នាង ដោយនាងមិនខ្វល់ថាសម្ភារៈទាំងនោះមានតម្លៃថ្លៃប៉ុណ្ណាទេ សំខាន់ឲ្យតែនាងអាចគេងលក់ស្រួល នាងបាននិយាយបន្តទៀតថា ចាប់តាំងពីនាងមានភាពតានតឹង បូករួមទាំងសម្ភាពពីកន្លែងធ្វើការងាររបស់នាងមក នាងក៏កាន់តែប្រឈមជាមួយនឹងបញ្ហាដំណេកជាប្រចាំ។

នាងបាននិយាយបន្តទៀតថា នាងនៅពេលនេះបានក្លាយទៅជាមនុស្សស្រីម្នាក់ដែលគេងមិនលក់ ហើយនាងក៏បានចាប់ផ្តើមប្រើប្រាស់ជាមួយនឹងថ្នាំងងុយគេងដំបូងនោះគឺវាមានតម្លៃប្រហែល 10,000 វ៉ុន (7.30 ដុល្លារ) ប៉ុណ្ណោះ) ហើយបន្ទាប់មកនាងក៏ប្រើប្រាស់ដល់អាហារបំប៉នជាច្រើនប្រភេទ រួមទាំងថ្នាំ melatonin gmmies និងថ្នាំគ្រាប់ម៉ាញ៉េស្យូមថែមទៀតផង។ តែនៅទីបំផុតនាងក៏សម្រេចចិត្តទិញខ្នើយមួយប្រភេទដែលមានតម្លៃជាង 300,000 វ៉ុន ទៅទៀត តែខ្ញុំមិនខ្វល់ទេព្រោះខ្ញុំចង់គេងលក់ស្រួលដូចមនុស្សទូទៅដែរ”។

ចំពោះការលើកឡើងខាងលើនេះ បើយោងទៅតាមការរៀបរាប់ពីអ្នកជំនាញម្នាក់ ដែលមានមូលដ្ឋាននៅ KB Financial Group កាលពីថ្ងៃពុធបានឲ្យដឹងថា បច្ចុប្បន្នការចំណាយរបស់ប្រជាជនយើងទៅលើថ្នាំជំនួយដំណេក និងសម្ភារៈសម្រាប់ការគេងវាហាក់ដូចជាមានចំនួនច្រើនលើសលប់។ លោកបានបន្តទៀតថា ទីផ្សារសម្រាប់ការទទួលទានដំណេកវាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកូរ៉េ ហើយវាក៏ជាការកើនឡើងមួយដែលលើសពី 6 ដង ឬស្មើនឹង 3 ពាន់ពាន់លានវ៉ុនឯណោះប្រសិនបើយើងគិតក្នុងចន្លោះពីឆ្នាំ 2011 ដល់ឆ្នាំ 2021 ។ លោកបាននិយាយរៀបរាប់ទៀតថា ទីផ្សានៃការលក់ថ្នាំងងុយគេង អាហារបំប៉ន ឬសម្ភារៈបន្ទប់គេងវានិងកាន់តែមានការកើនឡើងជាងពេលនេះទៅទៀត។

លោកបានលើកឡើងទៀតថា សម្រាប់ទិន្នន័យកាលពីក្នុងឆ្នាំ 2021 ខាង OECD បាននិយាយថា ពេលវេលាគេងជាមធ្យមរបស់មនុស្សទូទៅគឺប្រហែលជា 471 នាទីក្នុងមួយថ្ងៃ ហើយវាគ្រាន់តែទាបជាងចំនួននាទីដែលOECD បានកំណត់ត្រឹមតែ 30 នាទី​ តែប៉ុណ្ណោះ។

ហើយប្រសិនបើយើងនិយាយពីប្រជាជន ដែលរស់នៅក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ធំៗនៅក្នុងពិភពលោកវិញនោះ ប្រទេស​កូរ៉េខាងត្បូងគឺជាប្រទេសមួយដែល​ធ្វើ​បាន​ល្អ​ជាងគេ បើទោះបីជាក្នុងនោះ​ប្រជាជនរបស់ប្រទេសជាមធ្យម​បាន​ចំណាយ​ពេលគេងប្រហែលជា 442 នាទី​ជា​រៀង​រាល់​ថ្ងៃក៏ដោយ។

ម្យ៉ាងទៀតប្រសិនបើយើងក្រឡែកទៅមើលប្រជាជននៃប្រទេសអភិវឌ្ឍនតួយ៉ាងដូចជា ចក្រភពអង់គ្លេសនោះ ទិន្នន័យបានបង្ហាញថា ជាមធ្យមប្រជាជនរបស់ប្រទេសអង់គ្លេសបានចំណាយពេលសម្រាប់ការគេងប្រហែលជា 508 នាទីក្នុងមួយថ្ងៃ ខណៈដែលជនជាតិអូស្ត្រាលីមាន 512 នាទី ជនជាតិអាមេរិកមាន 531 នាទី និងជនជាតិចិនមាន 541 នាទី។

បើទោះជាយ៉ាងនេះក្តី បើយើងនិយាយទៅលើគុណភាពនៃការគេងលក់របស់ជនជាតិកូរ៉េខាងត្បូងវាជាចំនួនមួយដែលយើងអាចចាត់ទុកថាល្អគួរសម។

តាមពិតទៅចំពោះការទទួលទានដំណេក ខាង WHO បានគិតគូរជាយូយាណាស់មកហើយ បើយោងទៅតាមការធ្វើកម្រងសំនួររបស់ពួកគេបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន 13,000 នាក់ដែលមកពី 13 ប្រទេស គឺត្រូវបានគេដឹងថា ប្រជាជនរបស់ប្រទេសភីលីពីន គឺមានអ្នកគេងលក់ធម្មតាគេជាមធ្យមប្រមាណ 55 ភាគរយ ប៉ុន្តែ​សម្រាប់​ជនជាតិ​កូរ៉េវិញគឺមានប្រហែលជា ៤១ ភាគរយ។

ចំពោះបញ្ហានៃការគេងមិនលក់ពួកគេបានឆ្លើយថា ស្ត្រេសមានចំនួន 54 ភាគរយ ដោយក្នុងនោះចំពោះស្ថានភាពបន្ទប់គេង 40 ភាគរយ ការធ្វើការងារច្រើនលើសលប់ 37 ភាគរយ ការចំណាយហួសប្រមាណ 36 ភាគរយ ស្ថានភាពសុខភាព 32 ភាគរយ និងការគេងមិនបានឆ្អែតដែលកើតឡើងដោយការស្រមុកគឺមាន 29 ភាគរយ។

គួររំលឹថាប្រទេសកូរ៉េគឺមានចំនួនអ្នកជំងឺដែលមានបញ្ហាដំណេកប្រហែលជា 1.09 លាននាក់ក្នុងឆ្នាំ 2022 ដោយជាការកើនឡើងពីចំនួន 855.000 នាក់កាលពីក្នុងឆ្នាំ 2018 ។

Reporter:
scroll to top