បារីអេឡិចត្រូនិចរាប់​ពាន់ដើម ​ត្រូវ​បានអាជ្ញាធរ​រឹបអូសពីហាងចំនួន 5 ដែលមានទីតាំង​នៅ​ក្បែរ​សាលារៀន

បារីអេឡិចត្រូនិចយ៉ាងតិចចំនួន 12,000 ដើម គឺវាមានតម្លៃប្រហែលជា 3,6 លានបាត គឺត្រូវបានអាជ្ញាធររឹបអូសក្នុងអំឡុងពេលដែលខាងសមត្ថកិច្ចបានវាយឆ្មក់តាមហាងចំនួន 5 ដែលមានទីតាំងនៅជិតសាលារៀនមួយដែលស្ថិតក្នុងទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការរៀបរាប់ពីលោកស្រី Phuangphet Chunla-iad ដែលជារដ្ឋមន្ត្រីនៃការិយាល័យរបស់នាយករដ្ឋមន្ត្រីបាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ថង់ប្លាស្ទិចចំនួន 20 ដែលមានបារីអេឡិចត្រូនិច (vaping) សរុបជាង 12,000 គឺមានតម្លៃរហូតដល់ទៅជិត ៤ លានបាត។

លោកស្រី Phuangphet បាននិយាយបន្តថា ដំបូងឡើយផលិតផលដែលជាបារីអេឡិចត្រូនិចខាងលើ គឺត្រូវបានអាជីវករជាច្រើនតែងតែដាក់តាំងលក់នៅជិតសាលារៀន ដោយពួកបានដាក់តាំងជិតអាហារសម្រន់ ប៊ិចសរសេរធម្មតា ឬនៅក្បែរទឹកដោះគោតូចៗជាដើម។ ការធ្វើបែបនេះគឺត្រូវបានពួកអ្នកលក់ទាំងនោះបាននិយាយរៀបរាប់ប្រាប់អាអាអជ្ញាធរទៀតថា ការដែលខ្លួនធ្វើបែបនេះក៏ព្រោះតែពួកគេបានដឹងថា វានិងទទួលបានការចាប់អារម្មណ៍ពីយុវវ័យឆាប់រហ័ស តែជាមួយគ្នានោះ ​ការ​វេច​ខ្ចប់​បែប​នេះ ខាងគ្រូបង្រៀនពួកគាត់​មិន​បាន​ដឹង​ថា ប៊ិច​ vaping ត្រូវ​បាន​គេយក​លក់​នៅ​ក្បែរសាលា​នោះ​ទេ។ 

លោកស្រីបាននិយាយបន្តទៀតថា ជាតិនីកូទីនដែលមាននៅក្នុងបារីអេឡិចត្រូនិច វាគឺជាសារធាតុដែលមានគ្រោះថ្នាក់ខ្លាំងព្រោះវាអាចបំផ្លាញខួរក្បាលរបស់អ្នកប្រើប្រាស់បានយ៉ាងងាយស្រួល។

យ៉ាងណាមិញការចុះឆ្មក់ចូលទៅតាមតូបរបស់អាជីវករ វាគឺជាការណែនាំរបស់នាយករដ្ឋមន្ត្រីលោក ស្រេថា ថាវីស៊ីន ដោយលោកបានលើកឡើងក្នុងកំឡុងពេលប្រជុំគណៈរដ្ឋមន្ត្រី ដោយកាលនោះលោកបានមានប្រសាសន៍ថា ពួកយើងត្រូវតែរួមគ្នាដើម្បីបញ្ឈប់ការរត់ពន្ធ និងការលក់បារីអេឡិចត្រូនិក ជាពិសេសគឺនៅតាមហាងក្បែរសាលារៀន។

បច្ចុប្បន្ន លោក Thasornatt Thanittipun អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់បាននិយាយថា អាជ្ញាធរកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីការពារអ្នកប្រើប្រាស់ ជាពិសេសគឺការអនុម័តច្បាប់ដែលពាក់ព័ន្ធនឹងអ្នកលក់បារីអេឡិចត្រូនិច។ ខ្លឹមនៃច្បាប់ការពារអ្នកប្រើប្រាស់បានសរសរថា ជនល្មើសច្បាប់ត្រូវជាប់ពន្ធនាគារជាអតិបរមាចំនួន 3 ឆ្នាំ និង/ឬត្រូវបានពិន័យជាប្រាក់ចំនួន 600,000 បាត។

លោក​បាន​បន្ត​ថា អ្នក​ដែល​រត់ពន្ធ​បារី​អេឡិច​ត្រូនិកនិង​ត្រូវ​ទទួល​ទោស​អតិបរមា ១០ ឆ្នាំ និង/ឬ​ពិន័យ​ជា​ប្រាក់ ៤ ដង​នៃ​តម្លៃ​ទំនិញ​ក្រោម​ច្បាប់​គយ។ ហើយចំពោះបារី​អេឡិច​ត្រូនិក​ដែលយើង​រឹបអូស​បាន ​នឹង​ត្រូវ​ប្រគល់​ឱ្យ​ប៉ូលិសដើម្បី​បំផ្លាញ​ចោល​នៅ​ពេល​បញ្ចប់​សំណុំរឿង​របស់​តុលាការ។

Reporter:
scroll to top