ក្មេងប្រុស ស្រីជាច្រើននាក់ ត្រូវបានគេរកឃើញថា ពួកគេបានទទួលទានស្រា និងគ្រឿងស្រវឹងផ្សេងៗជាច្រើនទៀត ខណៈដែលពួកគេមានអាយុក្រោម ១៥ឆ្នាំ។ បើយោងទៅតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ក្នុងចំណោមកុមារដែលផឹកគ្រឿងស្រវឹងច្រើនជាងគេនោះ ភាគច្រើនគឺជាកុមារដែលរស់នៅក្នុងប្រទេសអង់គ្លេស បន្ទាប់មកគឺប្រទេសវែល និងចុងក្រោយនោះគឺជាប្រទេសប្រស្កុតឡែន។
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការប្រើប្រាស់គ្រឿងស្រវឹងទាំងដែលពួកគេមិនទាន់ពេញវ័យ (ក្រោមអាយុ១៨ឆ្នាំ) សារធាតុដែលមាននៅក្នុងគ្រឿងស្រវឹងទាំងនោះ វាអាចចូលទៅបំផ្លាញខួរក្បាលរបស់កុមារបានយ៉ាងងាយស្រួល។
ខាងអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យប្រទេសនានានៅក្នុងពិភពលោក មេត្តដាក់ចេញនូវវិធានការណ៍យ៉ាងតឹងរឹងបន្ថែមទៀតដើម្បីការពារដល់កុមារ មានន័យថាគឺដើម្បីរក្សាធនធានមនុស្សនៅក្នុងប្រទេសរបស់ខ្លួន។
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយដោយ BBC កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងទៀតថា នៅរបាយការណ៍របស់ (WHO) បានបង្ហាញថា ទិន្នន័យដែលកុមារសេបគ្រឿងស្រវឹង គឺមានប្រហែល 4,500 នាក់ ដោយក្នុងនោះគឺមកពីប្រទេសជាច្រើនដូចជា៖ សហភាពអឺរ៉ុប អាស៊ីកណ្តាល និងកាណាដាជាដើម។
បើយោងតាមការរៀបរាប់ពីលោកវេជ្ជបណ្ឌិត Inchley បាននិយាយថា ការសេបគ្រឿងគ្រឿងស្រវឹង ដំបូងឡើយគឺកើតឡើងដោយចាប់ផ្តើមពីក្នុងផ្ទះរបស់គេ បន្ទាប់មកវាក៏ជំរុញឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយារបស់ឪពុកម្តាយ ដែលជាហេតុនាំឲ្យកូនឈានទៅដល់ការសាកល្បង។
ការស្រាវជ្រាវបង្ហាញថា ប្រសិនបើក្មេងៗនៅតែបន្តសាកល្បងទទួលទានសុរាទៀតនោះ បញ្ហានឹងកាន់តែធ្ងន់ធ្ងរ ហើយវាអាចក្លាយជាបញ្ហាមួយយ៉ាងធំនៅពេលដែលពួកគេកាន់តែចាស់។
គួរបញ្ជាក់ថា នៅក្នុងរបាយដែល (WHO) បានរកឃើញចំនួនកុមារដែលទទួលទានគ្រឿងស្រវឹង គឺភាគច្រើនពួកគេមានអាយុក្រោមអាយុ 13 ឆ្នាំ។ របាយការណ៍បានរកឃើញថាក្នុង 12% គឺជាក្មេងស្រី និង 9% គឺជាក្មេងប្រុសនៅក្នុងប្រទេសអង់គ្លេស។
ហើយប្រសិនបើយើងនិយាយពីកាសេបគ្រឿងស្រវឹង ចំពោះកុមារដែលមានអាយុ 15 ឆ្នាំ វិញនោះ គឺវាបានកើនឡើងដល់មួយភាគបីនៃក្មេងស្រី និងមួយភាគបួននៃក្មេងប្រុសសរុប។ ក្មេងស្រីជាងពាក់កណ្តាលត្រូវបានរកឃើញទៀតថា ចាប់តាំងពីពួកគេបានផឹកស្រា ក្មេងៗទាំងនោះបានស្រវឹងស្រាច្រើនជាង៣០ថ្ងៃ ទៅទៀត។