តាមរយៈទីក្រុងហ្សឺណែវ បានឲ្យដឹងថា អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃអង្គារថា គ្រឿងស្រវឹងបានសម្លាប់មនុស្សទូទាំងពិភពលោកយ៉ាងតិចជិតបីលាននាក់ជារៀងរាល់ឆ្នាំ។
របាយការណ៍មួយដែលស្តីពីកំនើននៃអត្រាមរណភាពដោយសារការសេបគ្រឿងស្រវឹង បានសរសេរថា ថ្វីត្បិតតែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននៃអ្នកស្លាប់ដោយសារការប្រើប្រាស់គ្រឿងស្រវឹងវាបានធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំនួនអ្នករងគ្រោះដ៏ច្រើនលើសលប់នេះ ខាងអង្គការសុខភាពពិភពពិតជាមិនអាចទទួលយកបាននោះទេ” ។
ក្រុមអ្នកអង្កេតរបស់ WHO នៅតែបន្តរកឃើញថា ការទទួលទានគ្រឿងស្រវឹងវាបានសម្លាប់មនុស្សយ៉ាងតិចក៏ម្នាក់ ក្នុងចំណោមអ្នកស្លាប់ 20 នាក់ ទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយរូបភាពទាំងនោះវាបានបង្ហាញឲ្យយើងដឹងតាមរយៈការបើកបរដែលស្ថិតនៅក្រោមឥទ្ធិពលនៃក្នុងគ្រឿងស្រវឹង ការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានផ្សេងៗជាច្រើនទៀត ជាពិសេសគឺជំងឺដែលបង្ករឡើងដោយសារពិសារគ្រឿងស្រវឹងជាដើម។
អង្គការសុខភាពពិភពលោកបាននិយាយរៀបរាប់ទៀតថា មនុស្សប្រមាណជា 2.6 លាននាក់ គឺត្រូវបានពួកគេសន្មតថា វាសុទ្ធសឹងតែបង្ករឡើងដោយការប្រើប្រាស់គ្រឿងស្រវឹង។ គួរបញ្ជាក់ថា នៅក្នុងទិន្នន័យស្ថិតិចុងក្រោយគេបង្អស់របស់ខ្លួនគឺកាលពីឆ្នាំ 2019 បានសរសេរថា ចំនួនអ្នកស្លាប់ដោយគ្រឿងស្រវឹងគឺមានប្រមាណជា 4.7 ភាគរយនៃចំនួនអ្នកស្លាប់ទាំងអស់ គឺនៅទូទាំងពិភពលោក។
អង្គការសុខភាពពិភពលោកបានបន្តទៀតថា ចំពោះសមាមាត្រដែលខ្ពស់ជាងគេបំផុតនៃការស្លាប់ដោយសារគ្រឿងស្រវឹងគឺជាឆ្នាំ 2019 ដោយក្នុងនោះមាន 13 ភាគរយនៃចំនួនសរុប ហើយរាល់អ្នកដែលបានបង់ជីវិតនាឆ្នាំនោះគឺពួកគេមានអាយុចន្លោះពី 20 ទៅ 39 ឆ្នាំ។
ក្នុងឆ្នាំ 2019 ដដែល ចំនួនអ្នកទទួលទានសុរា គឺត្រូវបានក្រុមការងាររបស់ WHO យកវាទៅផ្សារភ្ជាប់ជាមួយនឹងស្ថានភាពសុខភាពមួយចំនួនផងដែរ ហើយរាល់ជំងឺទាំងនោះ គឺវាកើតឡើងដោយសារតែការពិសារស្រា ដែលជាមូលហេតុនាំឲ្យកើតជំងឺក្រិនថ្លើម និងមហារីក។
របាយការណ៍ដដែលបានរកឃើញទៀតថា ការប្រើគ្រឿងស្រវឹងវាក៏បានធ្វើឱ្យមនុស្សងាយនឹងឆ្លងជំងឺដូចជាជំងឺរបេង មេរោគអេដស៍ និងជំងឺរលាកសួតថែមទៀតផង។ WHO បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ 2019 គឺមានមនុស្សប្រហែល 38 ភាគរយ ត្រូវបានគេចាត់ទុកថា ពួកគេទាំងនោះគឺជាអ្នកផឹកស្រាខ្លាំង នឹងញឹកញាប់ខ្លាំងជាងគេ។
យ៉ាងណាមិញដើម្បីជាសារផ្តាំផ្ញើ លោក Vladimir Poznyak ប្រធានអង្គភាពរបស់អង្គការសុខភាពពិភពលោកសម្រាប់គ្រឿងស្រវឹង គ្រឿងញៀន បាននិយាយប្រាប់អ្នកយកព័ត៌មានថា គ្រឿងស្រវឹងវាគឺជាឃាតករលាក់មុខមួយដែលមនុស្សគ្រប់គ្នាតែងមើលរំលង អ្នកត្រូវចងចាំថា ការទទួលទានគ្រឿងស្រវឹងវាមិនមានផលល្អណាមួយសម្រាប់សុខភាពអ្នកនោះទេ តែផ្ទុយទៅវិញនឹងធ្វើឲ្យអ្នកមានវិបដិសារីដោយសារតែការប្រើប្រាស់វាទៅវិញ។