ការបំពុលខ្យល់បានកើតឡើងនៅពេលដែលភាគល្អិតរឹង និងរាវ (aerosols) បានបញ្ចប់ទៅក្នុងខ្យល់។ ចំពោះភាគល្អិតដែលមានផលប៉ះពាល់ខ្លាំងដល់មនុស្ស និងសត្វខ្លាំងជាងគេនោះ វាត្រូវបានក្រុមអ្នកស្រាវជ្រាវជឿជាក់ថា គឺវាកើតឡើងដោយសារតែសកម្មភាពរបស់មនុស្ស។
aerosols វាកាន់តែកើនឡើងនៅក្នុងបរិយាកាស នៅពេលដែលមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីល ដូចជាធ្យូងថ្ម ប្រេង និងឈើជាដើម។ ប៉ុន្តែពេលខ្លះ aerosols វាអាចនឹងកើតឡើងនៅក្នុងតំបន់ដែលអ្នករស់នៅ បើទោះបីជាទីនោះមិនមានការធ្វើសកម្មភាពដូចដែលបានរៀបរាប់ខាងលើក៏ដោយ។
ការបំពុលខ្យល់វាបានកើតឡើង នៅពេលដែលក្នុងតំបន់ដែលអ្នករស់នៅ ឬក្បែរនោះ មានការបញ្ចេញផ្សែងរថយន្តច្រើន រោងចក្រ និងសូម្បីតែភ្លើងឆេះព្រៃ។ នៅពេលនោះភាគល្អិត និងឧស្ម័នមួយចំនួនដែលបានមកដោយផ្ទាល់ពីប្រភពទាំងអស់នោះ វាក៏ចូលទៅលាយឡំគ្នានៅក្នុងខ្យល់ រហូតបង្កើតជាប្រតិកម្មគីមីនៅក្នុងបរិយាកាស។
អ្នកនិពន្ធរបស់ climatekids.nasa បានសរសេររៀបរាប់ទៀតថា នៅពេលខ្លះ Aerosols វាអាចមកពីកន្លែងផ្សេងទៀត ដែលមានដូចជា កំទេចផេះពីភ្នំភ្លើងដែលកំពុងផ្ទុះ ឬជាកំទេចធូលីដែលខ្យល់បក់មកផងដែរ។
តើការបំពុលខ្យល់វានាំឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងដូចម្តេច?
ការស្រូបខ្យល់កខ្វក់អាចប៉ះពាល់ដល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរ ហើយវាក៏ជាមូលហេតុចម្បងដែលបង្កើតឲ្យមានជំងឺបេះដូង សួត មហារីក និងបញ្ហាផ្លូវដង្ហើមផ្សេងៗជាច្រើនទៀត។
ដើម្បីតាមការបំពុលនៅក្នុងបរិយាកាស NASA បានប្រើប្រាស់ផ្កាយរណបជាច្រើនឲ្យធ្វើដំណើរជុំវិញផែនដី។ ហើយប្រសិនបើ អ្នកព្យាករណ៍គុណភាពខ្យល់ចង់ដឹងទិន្នន័យអំពី aerosols លុះត្រាតែពួគេទទួលបានទិន្នន័យពី ផ្កាយរណប Aqua , Terra និង Suomi-NPP របស់ NASA ជាមុនសិន។
តែបើទោះជាយើងបានយល់ដឹងពីមូលហេតុដែលបង្កើតឲ្យមានខ្យល់ពុល ប្រាកដណាស់អ្នកនឹងដឹងថា តើពួកយើងគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផ្សែងពុលទាំងនោះ ហើយចំនុចនេះវាជាគន្លឹះដែលអ្នកនិពន្ធរបស់ climatekids.nasa ចង់បង្ហាញអ្នក។
