ក្រុមហ៊ុនអាកាសចរណ៍ជាតិអារ៉ាប៊ីសាអូឌីត Saudia បានទិញយាន្តហោះហើរអគ្គិសនីប្រមាណ 100 គ្រឿងពីក្រុមហ៊ុន Lilium របស់ប្រទេសអាឡឺម៉ង់ គឺនៅក្នុងកិច្ចព្រមព្រៀង ” air taxi ” ។
បើយោងតាមការរៀបរាប់ពីសហស្ថាបនិក Lilium លោក Daniel Wiegand បានប្រាប់រ៉យទ័រថា តម្លៃនៃការបញ្ជាទិញទាំងមូល រួមទាំងសេវាកម្មផ្សេងៗជាច្រើនទៀតនោះគឺវាមានតម្លៃជាទឹកប្រាក់ប្រហែល 700 លានដុល្លារ។ លោកបានបន្តទៀតថា ចំពោះការដឹកជញ្ជូន eVTOL ក្រុមហ៊ុនលោកនឹងប្រគល់យន្តហោះចំនួន 50 គ្រឿងដំបូងនៅឆ្នាំ 2029។
ជាការពិតណាស់នៅក្នុងផ្សាទេចរណ៍គឺមានការប្រកួតប្រជែងខ្លាំង ហើយវាក៏ជាកក្តាដែលជំរុញឲ្យមានមនុស្សជាច្រើច្រើនបានសម្រេចចិត្តទូទាត់ជាសាច់ប្រាក់ទុកមុន ដើម្បីប្រាកដថាខ្លួននឹងអាចទទួលបាននូវប្រភេទតាក់ស៊ីហោះហើរតាមអាកាសដូចជា eVTOL ទៅតាមការសន្យា។
ការពឹងផ្អែកទៅលើវិស័យប្រេងវាមិនមែនជារឿងមួយដែលស្ថិតស្ថេរនោះទេ ការងាកទៅរកផ្នែកសេវាកម្ម វាត្រូវបានថ្នាក់ដឹកនាំរបស់អារ៉ាប៊ីសាអូឌីតបានគិតគូរយ៉ាងល្អិតល្អន់។ យ៉ាងណាមិញ ដើម្បីឲ្យប្រទេសមួយនេះអាចទទួលបាននៅភ្ញៀវទេសចរណ៍យ៉ាងតិច300 លាននាក់នៅចុងទសវត្សរ៍នេះ ថ្នាក់ដឹកនាំបានពង្រឹងរាល់សមត្ថភាព និងពង្រីករាល់សក្កដានុពលរបស់ខ្លួនឲ្យក្លាយទៅជាសសរស្តម្ភដ៏សំខាន់ និងរឹងមាំជាចាំបាច់ ពោលគឺធ្វើយ៉ាងណាដើម្បីឲ្យព្រះរាជាណាចក្រមួយនេះ ក្លាយទៅជាគោលដៅសម្រាប់ភ្ញៀវទេសចរណ៍នៅក្នុងពិភពលោកយ៉ាងយូបំផុតត្រឹមឆ្នាំ 2030។
គួរបញ្ជាក់ថា eVTOL វាគឺជាយន្តហោះដែលដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះថា Saudia Private ហើយវាងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានប្រាំមួយនាក់ បូករួមទាំងអីវ៉ាន់។ eVTOL ត្រូវបានគេជ្រើសរើសយកមកដឹកអ្នកដំណើរ គឺដើម្បីបញ្ជាពីការកកស្ទះចរាចរណ៍ ម្យ៉ាងទៀតក្នុងកំឡុងពេលដែលភ្ញៀវកំពុងធ្វើដំណើរពីព្រលានយន្តហោះទៅសណ្ឋគារ ឬពីសណ្ឋាគារទៅព្រលានយន្តហោះនោះ ពួកគេនឹងមានពេលវេលាច្រើនដើម្បីទស្សនាទេសភាពនៅក្នុងទីក្រុង។
គួរបញ្ជាក់ថា eVTOL វាត្រូវបានគេចាប់ផ្តើមនិយមគាំទ្រខ្លាំងចាប់តាំងពីដើមខែមិថុនាមកម្ល៉េះ ដោយក្នុងនោះគឺមានក្រុមហ៊ុនមួយដែលមានឈ្មោះថា Abu Dhabi Archer Aviation បានជ្រើសរើយកវាមកប្រើប្រាស់មុនគេ រហូតដល់ខ្លួនបានទទួលវិញ្ញាបនប័ត្រពីអាជ្ញាធរអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិកលើការបម្រើសេវាកម្មដែលល្អឥតខ្ចោះថែមទៀតផង។
ដើម្បីជាការឆ្លើយតបទៅនឹងការស្រលាញ់ និងការពារបរិស្ថាន បច្ចេកវិទ្យាដែលគេរចនាឡើងសម្រាប់យន្តហោះប្រភេទ VTOL វាបានក្លាយទៅជាយន្តហោះតាក់ស៊ីដែលពេញនិយមបំផុតសម្រាប់ប្រជាជនដែលរស់នៅក្នុងសហភាពអ៊ឺរ៉ុប។ eVTOL ត្រូវបានអ្នកជំនាញរបស់អាឡឺម៉ង់បង្កើតឡើងដើម្បីបញ្ឈប់ការបញ្ចេញឧស្ម័ន ដោយងាកមកប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ។
ការសិក្សាទៅលើយានជំនិៈថ្មីដែលល្អសម្រាប់ការចល័តនៅក្នុងទីក្រុង អ្នកធ្វើដំណើរអាចរីករាយជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ដែលអមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតដោយអាស្រ័យទៅតាមប្រទេសនីមួយៗ។ ម្យ៉ាងទៀតប្រសិនបើអ្នកជ្រើសរើសយកសេវាកម្មមួយនេះ មានន័យថាអ្នកកំពុងតែរួមចំណែកដល់ការការពារបរិស្ថានថែមទៀតផង។