ក្រុមហ៊ុន Hyundai Motor នឹងបោះទុន 28 លានដុល្លារ នៅ​ប្រទេស​ថៃ​ ដើម្បី​ដំឡើង​រថយន្ត EV និង​អាគុយ

ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសកូរ៉េខាងត្បូង (BOI) បាននិយាយកាលពីថ្ងៃពុធនេះថា ក្រុមហ៊ុន Hyundai Motor ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសខ្លួន គរោងនឹងបើករោងចក្រផលិតរថយន្តអគ្គិសនី (EVs) និងអាគុយ មួយកន្លែងដែលស្ថិតក្នុងអាស៊ីអាគ្នេយ៍ ហើយការវិយោគមួយនោះវាមានតម្លៃជាទឹកប្រាក់ប្រមាណ 28 លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយពីយ៉ុនហាប់កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រទេសមួយដែលស្ថិតក្នុងចំណោមអាស៊ាន ក្រុមហ៊ុន Hyundai បានសម្រេចចិត្តជ្រើសរើសយកប្រទេសថៃ ដោយពួកគេបានអះអាងថា ថៃគឺជាប្រទេសមួយដែលមានមូលដ្ឋានផលិតកម្ម និងទីផ្សារដ៏សំខាន់នៅក្នុងអាស៊ីស្រាប់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Hyundai និងចាប់ផ្តើមដំឡើងរោងចក្រផលិតអាគុយ និងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងខេត្ត Samut Prakan ដែលជាទីតាំងមួយនៅក្បែរទីក្រុងបាងកកជាងគេ។

បើយោងតាមការរៀបរាប់ពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Hyundai លោកបាននិយាយប្រាប់យ៉ុនហាប់ថា ការសាងសង់រោងចក្រនៅក្នុងប្រទសថៃយើងធ្វើឲ្យបានឆាប់បំផុត ព្រោះថាពួកយើងនឹងដំឡើងរថយន្ត EV និងអាគុយ យ៉ាងយូបំផុតត្រឹមឆ្នាំ 2026 ។ គួរបញ្ជាក់សារជាថ្មីថា ដើម្បីជាឆ្លើយតប និងស្វាគមន៍ដល់អ្នកវិនិយោគជនជាតិកូរ៉េ ក៏ដូចជាដើម្បីជាការទាក់ទាញដល់អ្នកវិនិយោគផ្សេងទៀតនោះ រាជរដ្ឋាភិបាលថៃបានប្រកាសថា រដ្ឋាភិបាលថៃនិងបើកប្រជុំស្តីពីគម្រោងឧបត្ថម្ភធនលើការទិញរថយន្តអគ្គិសនីមកប្រើប្រាស់ ហើយការលើកទឹកចិត្តនេះគឺសម្រាប់តែក្រុមហ៊ុនទាំងឡាយណាដែលមានរោងចក្រផលិតនៅក្នុងប្រទេសរបស់ខ្លួនតែប៉ុណ្ណោះ។ (យ៉ុនហាប់)

Reporter:
scroll to top